នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងនិស្សិតស្ម័គ្រចិត្ត បានចូលរួមត្រួតពិនិត្យគុណភាពផលិតកម្មទីវាល តាមបណ្តាក្រុមកសិករ និងសហគមន៍កសិកម្មផលិតពូជស្រូវផ្ការំដួល ស្ថិតនៅឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ដេីម្បីធានាថាការដាំដុះថែទាំពិតជាបានអនុវត្តន៍តាមគោលការណ៍និងស្តង់ដាពូជសុទ្ធល្អ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកការងារផលិតពូជស្រូវសុទ្ធ បានគូសបញ្ជាក់ថា ចំនួនកសិករចូលរួមការផលិតគ្រាប់ពូជស្រូវសុទ្ធនៅឆ្នាំ ២០២៣ មានការកេីនឡេីង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកការផលិតពូជស្រូវផ្ការំដួលនៅរដូវ ឆ្នាំ២០២៤៕