Latest

News

If you want to stay updated on our latest news, products and offers, you can subscribe to our newsletter. It’s free and easy to do. Just enter your email address below and click the subscribe button. You can unsubscribe at any time if you change your mind. Don’t miss this opportunity to join our community of satisfied customers.

ការត្រៀមគ្រាប់ពូជស្រូវបម្រុងសម្រាប់កសិករដែលជួបគ្រោះធម្មជាតិ

ការត្រៀមគ្រាប់ពូជស្រូវបម្រុងសម្រាប់កសិករដែលជួបគ្រោះធម្មជាតិ

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និងលោកប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្មបានទៅធ្វេីការត្រួតពិនិត្យលេីការប្រមូលផល ការសំងួត និងការស្តុកគ្រាប់ស្រូវពូជដែលត្រៀមទុកជាពូជបម្រុងនៅស្ថានីយផលិតពូជស្រូវព្រៃផ្តៅដេីម្បីត្រៀមទុកជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិក្នុងការស្តារផលិតកម្មស្រូវឡេីងវិញ។ ឯកឧត្តមបានមានប្រសាសន៍ថា នៅទូទាំងប្រទេសយេីងមានស្ថានីយផលិតគ្រាប់ពូជស្រូវចំនួន៦ កន្លែង និងមានការសហការបន្ថែមជាមួយសហគមន៍កសិករអ្នកផលិតគ្រាប់ពូជស្រូវនៅច្រេីនកន្លែងថែមទៀតដែលជាផ្នែកសំខាន់មួយនៃគោលនយោបាយប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។  
Read More
បទយកការណ៍ ៖ វិទ្យាស្ថាន(CARDI) ប្រមូលផលពូជស្រូវ «ចំប៉ីស៧០» សម្រាប់ចែកចាយដល់កសិករដាំដុះ

បទយកការណ៍ ៖ វិទ្យាស្ថាន(CARDI) ប្រមូលផលពូជស្រូវ «ចំប៉ីស៧០» សម្រាប់ចែកចាយដល់កសិករដាំដុះ

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា គ្រោងប្រមូលផលពូជស្រូវ(ចំប៉ីស៧០) ឱ្យបានប្រហែល៦០០តោនក្នុងឆ្នាំ២០២៤ ដើម្បីយកទៅចែកចាយបន្តនៅតាមមន្ទីរកសិកម្ម សហគមន៍កសិករ រួមទាំងក្រុមហ៊ុនឯកជនមួយចំនួនដែលចង់បានពូជស្រូវនេះទៅប្រើប្រាស់។    
Read More
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំមន្ដ្រីជំនាញពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយទឹកជំនន់

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំមន្ដ្រីជំនាញពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយទឹកជំនន់

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំមន្ដ្រីជំនាញពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងតំបន់មួយចំនួននៃខេត្តពោធិ៍សាត់ នាថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣។  
Read More
ទស្សនកិច្ចសិក្សាអំពីការពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច (CMD) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ទស្សនកិច្ចសិក្សាអំពីការពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច (CMD) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ

ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការ CIAT បានរៀបចំទស្សនកិច្ចសិក្សាអំពីការពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៊ិច (CMD) នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ក្រោមអតិបតីភាពលោកបណ្ឌិត នី វុទ្ធី អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក...
Read More
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន លើកទី៤៥

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន លើកទី៤៥

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានពិនិត្យ និងឯកភាពលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើអាស៊ាន ដែលមានក្រុមការងារតាមវិស័យ អនុវិស័យ...
Read More
និស្សិតស្ម័គ្រចិត្តជាមន្ត្រីកសិកម្មខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាល តាមបណ្តាក្រុមកសិករ និងសហគមន៍កសិកម្មផលិតពូជស្រូវ

និស្សិតស្ម័គ្រចិត្តជាមន្ត្រីកសិកម្មខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យគុណភាពផលិតកម្មទីវាល តាមបណ្តាក្រុមកសិករ និងសហគមន៍កសិកម្មផលិតពូជស្រូវ

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងនិស្សិតស្ម័គ្រចិត្ត បានចូលរួមត្រួតពិនិត្យគុណភាពផលិតកម្មទីវាល តាមបណ្តាក្រុមកសិករ និងសហគមន៍កសិកម្មផលិតពូជស្រូវផ្ការំដួល ស្ថិតនៅឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ដេីម្បីធានាថាការដាំដុះថែទាំពិតជាបានអនុវត្តន៍តាមគោលការណ៍និងស្តង់ដាពូជសុទ្ធល្អ។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
Read More
ពូជស្រូវសែនក្រអូប០១ កំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារអន្តរជាតិ

ពូជស្រូវសែនក្រអូប០១ កំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារអន្តរជាតិ

ពូជស្រូវសែនក្រអូប០១ ជាប្រភេទស្រូវក្រអូបស្រាលដែលមានរយៈពេលខ្លី មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់។ បច្ចុប្បន្នកសិករ៤០%កំពុងដាំដុះ ដែលពូជស្រូវនេះមានតម្រូវការច្រើននៅទីផ្សារចិន និងនៅអឺរុប។ សូមទស្សនិកជនទស្សនាការលើកឡើងពី លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI) ដូចតទៅ ៖  
Read More
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមប្រជុំគម្រោងក្រោមលក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការទទ្វេភាគី និងពហុភាគី

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមប្រជុំគម្រោងក្រោមលក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការទទ្វេភាគី និងពហុភាគី

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមប្រជុំគម្រោងក្រោមលក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការទទ្វេភាគី និងពហុភាគី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងនីមួយៗ ទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី...
Read More