នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមប្រជុំគម្រោងក្រោមលក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការទទ្វេភាគី និងពហុភាគី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងនីមួយៗ ទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងសក្តានុពលនៃគម្រោងទាក់ទងនឹងប្រសិទ្ធភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមនានាដែលត្រូវចូលរួមដោះស្រាយឱ្យបានល្អ៕

 

កម្ពុជាស្វាគមន៍កូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ